លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំចរចាថ្លៃការងារជួសជុលផ្លូវកៅស៊ូ(AC) ប្រវែង ៧៥៨.៤ ម៉ែត្រ ទទឹង ១៩.៧ម៉ែត្រ កម្រាស់៧០មីលីម៉ែត្រ ទំហំ ១៥.០០០ម៉ែត្រការ៉េ ចាប់ពីចំណុចបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឆ្ពោះទៅមន្ទីរពេទ្យខេត្តកោះកុង ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត៕