រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពីធីបើកវគ្គតម្រង់ទិស ស្ដីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅរដ្ឋបាលស្រុកស្រែអំបិល

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពីធីបើកវគ្គតម្រង់ទិស ស្ដីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅរដ្ឋបាលស្រុកស្រែអំបិល។

លោកអភិបាលរងខេត្ត បានលើកឡើងថា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រហូតមកដល់ពេលបច្ចុប្បន្ន កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើននៃការធ្វើកំណែទម្រង់ក្នុងគោលដៅដើម្បីកំណើន បង្កើតការងារធានាសមធម៌ និងប្រសិទ្ធភាព សំដៅសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។ ជាការពិត កំណែទម្រង់ធំៗទាំងបីរបស់រាជរដ្ឋាភិបាល បានផ្តល់នូវសមិទ្ធផលជាច្រើន រួមមាន ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈមន្ត្រីអនុវត្តច្បាប់ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការតំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់ អាវុធ ការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈតាមរយៈការកែសម្រួលរចនាសម្ព័ន្ធ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក៏ដូចសមត្ថភាពមន្ត្រីរាជការ ព្រមទាំងការគិតគូអំពីសុខុមាលភាពនិងជីវភាពរបស់មន្ត្រីរាជការ ជាដើម។
កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជារបៀបវារៈដ៏សំខាន់មួយ ក្នុងចំណោម របៀបវារៈដទៃទៀតនៃកំណែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការអនុវត្តកំណែទម្រង់នេះ បានចាប់ផ្តើមតាមរយៈការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០០១ ដែលយោងតាមច្បាប់ទាំងពីរ នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានជ្រើសរើសដោយផ្ទាល់តាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋលើកដំបូងនៅក្នុងឆ្នាំ២០០២ ទន្ទឹមនឹងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធគ្រប់គ្រង ក៏ដូចបែបផែន នៃការគ្រប់គ្រងថ្មីនៅរដ្ឋបាលឃុំ សង្កាត់៕

អត្ថបទទាក់ទង