/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យមើលកន្លែងចិញ្ចឹមសត្វរបស់កសិករ និងផ្សព្វផ្សាយដល់កសិករពីជំងឺអុតក្តាម គោ ក្របី ការចំលងជំងឺ ការការពារ និងព្យាបាល ព្រមទាំងបានបាញ់ថ្នាំសំលាប់មេរោគ

ថ្ងៃច័ន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០

លោក ខៀវ កានិត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីក្រោមឱវាទចំនួន ០៣ នាក់ បានចុះពិនិត្យមើលកន្លែងចិញ្ចឹមសត្វរបស់កសិករ និងផ្សព្វផ្សាយដល់កសិករពីជំងឺអុតក្តាម គោ ក្របី ការចំលងជំងឺ ការការពារ និងព្យាបាល ព្រមទាំងបានបាញ់ថ្នាំសំលាប់មេរោគ នៅកន្លែងសត្វឈឺ និងបានចែកថ្នាំព្យាបាល និងថ្នាំសំលាប់មេរោគមួយចំនួនដល់កសិករ នៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    10/06/2026

    លោក ទូច ប៊ុណ្ណារិទ្ធ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីការិយាល័យ ០៣រូប ចុះពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសសត្តឃាតដ្ឋានស្រុកស្រែអំបិល

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ឃុត សុភក្តិ ជំនួយការ សម្តេចមហារដ្ធសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះពន្ធនាគារខេត្តកោះកុង ដែលបានឧបត្ដម្ភថវិកាចំនួន ១ ០០០ ០០០រៀល សម្រាប់មូលនិធិព្រំដែន ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ និងផ្គត់ផ្គង់ដល់កម្លាំងដែលប្រចាំការ នៅជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

  • ហេង គីមឆន/
    10/06/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៣០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    10/06/2026

    លោក រាជ​ និមល ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា​ស្រុកមណ្ឌលសីមា បាន​ចូលរួម​កិច្ច​ប្រជុំ​ ស្ដីពី​ឆ្លុះ​បញ្ចាំង​ និង​ចែក​រំលែក​បទ​ពិសោធន៍​ឧត្តមានុវត្តន៍ សម្រាប់​គណ:គ្រប់គ្រង​សាលា​ និង​គ្រូបង្រៀន​នៅ​តាម​សាលារៀន​គោលដៅ​ គ.វ.​អ (តំបន់​៣)

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    10/06/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ស្ដីពីការពិនិត្យ និងចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុកមណ្ឌលសីមា