មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរ នៃមន្ទីរបរិស្ថានខេត្តកោះកុង ដែលប្រចាំការនៅស្នាក់ការល្បាតជីត្រេះ ធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំតានូន ស្រុកបូទុមសាគរ បានប្រទះឈើអារចំនួន ១៩សន្លឹក ដែលអញ្ញត្តជនបានលាក់ទុកនៅកំពង់ទូក។ វត្ថុតាងត្រូវបានដឹកយកមករក្សាទុកនៅស្នាក់ការល្បាតជីត្រេះ។ កម្លាំងមន្រ្តីឧទ្យានុរក្សមួយក្រុមផ្សេងទៀតដែលប្រចាំការនៅស្នាក់ការល្បាតឆាយក្រូច បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ បានប្រទះអន្ទាក់សម្រាប់ដាក់យកសត្វស្លាបមួយកន្លែងដែលមានប្រវែង ១២០ម៉ែត្រស្មើរនឹង ០៤ដៃ។ បន្ទាប់មកកម្លាំងយើងបានធ្វើការរុះរើ យកមករក្សាទុកនៅស្នាក់ការល្បាតឆាយក្រូចបណ្តោះអាសន្ន៕