/ /

ក្នុងឱកាសអបអរសាទរខួបលើកទី៤២ ទិវាកំណើររណសិរ្ស០២ ធ្នូ និងកំណើតសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យធម្មការ និងសាសនាខេត្តកោះកុង

លោក អ៊ួច ទួច ប្រធាន ស.ស.យ.ក. វិស័យធម្មការ និងសាសនាខេត្តកោះកុង បានដឹកនាំ សមាជិក ស.ស.យ.ក. វិស័យធម្មការ និងសាសនាខេត្ត ចំនួន ០៥ នាក់ ចូលរួមជាមួយព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគណ គណៈធម្មយុត្តខេត្ត បានជួបសំដែងការគួរសម សួរសុខទុក្ខ និងគោរពជូនពរ លោក យ៉យ ស៊ើយ អតីតប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល ក្នុងអាណត្តិទី១ ដែលបច្ចុប្បន្នលោកមានជម្ងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិស្រែអំបិល ឃុំស្រែំអំបិល ខេត្តកោះកុង ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ

  • ហេង គីមឆន/
    30/05/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញ ដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ​ខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ