/ / /

អបអរសាទរខួបលើកទី៤២ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២០

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញនាំយកអំណោយ និងថវិកាមួយចំនួន សាកសួរសុខទុក្ខយុទ្ធជនកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យយោធាខេត្ត ក្នុងនោះអ្នកជម្ងឺមានចំនួន ០៦ នាក់ ក្នុងម្នាក់ៗទទួលបាននូវឃិដ ០១ កញ្ចប់ និងថវិកា ១០០,០០០ រៀល។ ជាមួយគ្នានេះលោកជំទាវក៏បានឧបត្ថម្ភថវិកា ដល់គ្រូពេទ្យចំនួន ១២ នាក់ ក្នុងម្នាក់ៗទទួលបាន ១០០,០០០ រៀលផងដែរ។ បន្ទាប់ពីនេះលោកជំទាវ និងសមាជិក សមាជិកា បានបន្តដំណើរទៅសួរសុខទុក្ខដល់កុមារកំព្រា និងចាស់ជរាសរុបចំនួន ២៧ នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋបាលខេត្ត។ ក្នុងឱកាសនេះលោកជំទាវបានចែកជូននូវអំណោយ ថវិកា និងចំណីអាហារ ដល់ពួកគាត់ ក្នុងមនោសញ្ចេតនាជ្រាលជ្រៅ និងក្តីអាណិតអាសូរបំផុត។ ជាមួយគ្នានេះដែរលោកជំទាវបានរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ នៃរបបប្រល័យពូជសាសន៍យង់ខ្នងក្នុងរយៈពេលបីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ ដល់កុមារកំព្រាទាំងនេះបានដឹង និងចងចាំ ដោយសារតែមានថ្ងៃ០២ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបដិសន្ធិឡើងនូវកម្លាំងចលនាតស៊ូរំដោះជាតិ របស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍ជាតិកម្ពុជា ទើបកម្ពុជាត្រូវបានរំដោះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនទូទាំងប្រទេស បានរស់រានមានជីវិត មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ ហើយនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ហើយមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិរីកចំរើនដូចសព្វថ្ងៃនេះ។ ជាមួយគ្នានេះដែរលោកជំទាវបានជម្រុញឱ្យក្មួយៗខិតខំរៀនសូត្រ ជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ ដើម្បីជាធនធានក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចំរើននាថ្ងៃអនាគត។ ជាចុងក្រោយលោកជំទាវក៏ណែនាំកុមារទាំងអស់ ឱ្យថែរក្សាអនាម័យឱ្យបានខ្ពស់ ដើម្បីចៀសវាងនូវជម្ងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតទូទាំងសកលលោក និងនៅប្រទេសកម្ពុជាយើងផងដែរ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត