/ / /

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្នុងអាណត្តិទី៣ នៅក្រុងខេមរភូមិន្ទ ឆ្នាំ២០២០

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្នុងអាណត្តិទី៣ នៅក្រុងខេមរៈភូមិន្ទ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងប្រជាពលរដ្ឋជាង ២០០ នាក់។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ជាវេទិកាលើកទី២ នៅក្នុងអាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្តកោះកុង ដែលរៀបចំឡើងនៅក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ក្នុងគោលបំណងផ្តល់ព័ត៌មាន ជូនដល់ប្រជាពលរដ្ឋទូទៅ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង និងដើម្បីធានាថា ៖
១.រាល់បញ្ហាអាទិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ធ្វើការដោះស្រាយ និងឆ្លើយតប
២.គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលក្នុងដំណើរការ នៃកិច្ចពិភាក្សាស្វែង រកនូវបញ្ហាដើម្បីធ្វើឱ្យស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះក្រុមប្រឹក្សាខេត្ត និងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យរបស់ខ្លួនតាមរយៈ៖
• ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
• ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីគម្រោងអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ
• ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត
• ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបត្រឡប់ទៅវិញ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត