/ / / /

សេចក្តីជូនដំណឹង ស្តីពីការរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកោះកុង នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ

សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋមេត្តាជ្រាបថា : ក្រុមប្រឹក្សាខេត្តកោះកុង និងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាម ក្រុង ស្រុកនានា ក្នុងគោលបំណងដើម្បីឱ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូនអំពីសកម្មភាពរបស់របស់រដ្ឋបាលខេត្ត ក្នុងរយៈពេលប្រាំបួន(០៩)ខែ ឆ្នាំ២០២០ និងការឆ្លើយតបចំពោះសំណើ សំណូមពរនានារបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ សំដៅបំភ្លឺ និងដោះស្រាយតម្រូវការនានារបស់មូលដ្ឋាន។
សម្រាប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ប្រព្រឹត្តិទៅនៅស្រុកមណ្ឌលសីមា ស្ថិតក្នុងបរិវេណវត្តនិគ្រោធារាម ហៅវត្តមណ្ឌលសីមា វេលាម៉ោង ៧ និង ៣០ នាទីព្រឹក និងក្រុងខេមរភូមិន្ទ ស្ថិតក្នុងបរិវេណសាលាក្រុង វេលាម៉ោង ២ រសៀល។
អាស្រ័យដូចបានគោរពជូន និងជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រីមេត្តាជ្រាបជាព័ត៌មាន។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/06/2026

    សេចក្តីជូនដំណឹង ស្តីពីពិធីបុណ្យពូនភ្នំទុរេនសាមគ្គី និងផ្សព្វផ្សាយសក្តានុពលកសិទេសចរណ៍ នៅក្នុងស្រុកថ្មបាំង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខកុមារ និងរៀបចំអាហារថ្ងៃត្រង់ នៅមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង