លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យដំណើរការ នៃការប្រឡងមធ្យមសិក្សាបឋមភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។
ក្នុងឱកាសនោះដែរ លោកអភិបាលរង បានលើកទឹកចិត្តដល់ក្មួយៗ ត្រូវខិតខំបំពេញកិច្ចការអោយបានល្អ និងប្រឡងជាប់គ្រប់ៗគ្នាទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងគោរពនូវវិធានការ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕