/ / / /

សេចក្តីជូនដំណឹង ស្តីពីការរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកោះកុង នៅស្រុកកោះកុង ស្ថិតក្នុងបរិវេណវត្តសិលាមុន្នីគិរីរង្សី ហៅវត្តថ្មបាំង វេលាម៉ោង ៧ និង ៣០ នាទីព្រឹក

សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋមេត្តាជ្រាបថា : ក្រុមប្រឹក្សាខេត្តកោះកុង និងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាម ក្រុង ស្រុកនានា ក្នុងគោលបំណងដើម្បីឱ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូនអំពីសកម្មភាពរបស់របស់រដ្ឋបាលខេត្ត ក្នុងរយៈពេលប្រាំបួន(០៩)ខែ ឆ្នាំ២០២០ និងការឆ្លើយតបចំពោះសំណើ សំណូមពរនានារបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ សំដៅបំភ្លឺ និងដោះស្រាយតម្រូវការនានារបស់មូលដ្ឋាន។
សម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅស្រុកថ្មបាំង ស្ថិតក្នុងបរិវេណវត្តសិលាមុន្នីគិរីរង្សី ហៅវត្តថ្មបាំង វេលាម៉ោង ៧ និង ៣០ នាទីព្រឹក។
អាស្រ័យដូចបានគោរពជូន និងជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រីមេត្តាជ្រាបជាព័ត៌មាន។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/02/2026

    លោក សាយ ង៉ែត អភិបាលស្ដីទីស្រុកគិរីសាគរ បានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក និងមន្រ្ដីការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក ដើម្បីចូលរួមកិច្ចប្រជុំស្តីពីការសរុបលទ្ធផលការងារដែលអនុវត្ត និងផែនការគោលដៅរបស់ ក្រុមរលកស្ត្រី(SHE Waves) ក្នុងគម្រោងប្លាស្ទិកសមុទ្រដែលរៀបចំដោយអង្គការសត្វព្រៃ និង រុក្ខជាតិ (Fauna & Flora)

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/02/2026

    រដ្ឋបាលឃុំកោះស្ដេច កិច្ចប្រជុំការកំណត់អត្តសញ្ញាណពលករទេសន្ដរប្រវេសន៍ត្រលប់មកពីប្រទេសថៃ

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារ ចំនួន១នាក់ ឈ្មោះ សាន ពៅ អាយុ៤៦ឆាំ្ន នៅភូមិពាមកាយ

  • រដ្ឋបាលស្រុកថ្មបាំង/
    03/02/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តន៍គោលនយោបាលជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

  • រដ្ឋបាលស្រុកគិរីសាគរ/
    03/02/2026

    លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោកនាយករងរដ្ឋបាលសាលាស្រុក លោកស្រីប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក តំណាងឃុំទាំងបី បានអញ្ជើញចូលរួមក្នុងប្រជុំស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨

  • មន្ទីរផែនការ/
    02/02/2026

    លោក អៀត យ៉ូម៉ូ អនុប្រធានការរិយាល័យស្ថិតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល មន្ត្រីត្រួតពិនិត្យ មន្រ្តីសម្ភាសន៍ចុះស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦