លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ និងលោកវរៈសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង តំណាងក្រុមការងារ ជួសជុលទីលានសពយុទ្ធជន ព្រមទាំងលោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ រួមជាមួយ លោកចៅសង្កាត់ស្មាច់មានជ័យ មេភូមិ៣ និងមន្រ្តីការិយាល័យភូមិបាលក្រុង ព្រមទាំងក្រុមការងារវាស់វែងជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង បានចុះពិនិត្យ និងកំណត់ព្រំដី និងបើកផ្លូវ(ខាងក្រោយសពយុទ្ធជន) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។