លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ស្រាវជ្រាវទីតាំងដីដែលប្រជាពលរដ្ឋ បានចូលកាន់កាប់លើទីតាំងដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះពិនិត្យស្រាវជ្រាវទីតាំងដីដែលប្រជាពលរដ្ឋបានចូលកាន់កាប់លើទីតាំងដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី លេខ A1 0913 និងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ A1 កក១៧២៩ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានដឹកនាំសមាជិកក្រុមការងារចុះពិនិត្យ និងចុចយកចំណុចព្រំដីតាមបណ្ណសម្គាល់កម្មសិទ្ធិនេះ ដើម្បីរៀបចំតម្លើងផែនទី និងសិក្សារកដំណោះស្រាយបន្តចំពោះការចូលកាន់កាប់លើទីតាំងដីនេះពីសំណាក់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ទីតាំងដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី លេខ A1 0913 និងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ A1 កក១៧២៩ គឺជាកម្មសិទ្ធិរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៕