លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចាប់ឆ្នោតលេខឡូតិ៍ក្បាលដី ចំណុច "C" ជូនប្រជាពលរដ្ឋក្រុម ៥៨៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ស្ករ និងចំការអំពៅ ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ ៥៨៥ គ្រួសារនេះ គឺជាការរួមបញ្ចូល រវាងក្រុមប្រជាពលរដ្ឋ ចំនួន ០៣ក្រុម រួមមាន÷ ក្រុម ៩៨ គ្រួសារ ១៧០ គ្រួសារ និងក្រុម ៣១៧ គ្រួសារ។ កន្លងមកក្រុម ៩៨ គ្រួសារ ក្រុម ១៧០ គ្រួសារ និងប្រជាពលរដ្ឋមួយចំនួន នៃក្រុម ៣១៧ គ្រួសារ បានចាប់ឆ្នោតលេខឡូតិ៍ក្បាលដី នៅចំណុច "A" និងចំណុច "B" រួចហើយ។ នាឱកាសនេះ គឺការចាប់ឆ្នោតលេខឡូតិ៍ក្បាលដី ប្រព្រឹត្តធ្វើឡើងសម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលនៅសល់របស់ក្រុម ៣១៧ គ្រួសារ ប៉ុណ្ណោះ៕