/ / /

សេចក្តីជូនដំណឹង ស្តីពីការរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកោះកុង នៅស្រុកគិរីសាគរ ស្ថិតក្នុងបរិវេណផ្សារកូនកុក វេលាម៉ោង ៧ និង ៣០ នាទីព្រឹក

សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋមេត្តាជ្រាបថា : ក្រុមប្រឹក្សាខេត្តកោះកុង និងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាម ក្រុង ស្រុកនានា ក្នុងគោលបំណងដើម្បីឱ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូនអំពីសកម្មភាពរបស់របស់រដ្ឋបាលខេត្ត ក្នុងរយៈពេលប្រាំបួន(០៩)ខែ ឆ្នាំ២០២០ និងការឆ្លើយតបចំពោះសំណើ សំណូមពរនានារបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ សំដៅបំភ្លឺ និងដោះស្រាយតម្រូវការនានារបស់មូលដ្ឋាន។
សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅក្នុងបរិវេណផ្សារកូនកុក វេលាម៉ោង ៧ និង ៣០ នាទីព្រឹក។
អាស្រ័យដូចបានគោរពជូន និងជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រីមេត្តាជ្រាបជាព័ត៌មាន។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។