ថ្ងៃ ១០ កើត ខែ មិគសិរ ឆ្នាំជូត
ត្រូវនឹងថ្ងៃ ពុធ ទី ២៥ ខែវិច្ឆិកាឆ្នាំ២០២០
លោក រៀម រុំ ប្រធានក្រុមប្រឹក្សាឃុំបានអញ្ជេីញបេីកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី ០៤ ឆ្នាំទី ០៣ របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ នាយប៉ុស្តិ៍ព្រែកខ្សាច់ និងស្មៀនឃុំ។
ចំពោះ របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាឃុំរួមមាន៖
១.ពិនិត្យ និងអនុម័ត កំណត់ហេតុនៅក្នុង ខែតុលាលើក មកនិងអនុមត័សេចក្តីព្រាងកំហេតុកិច្ចប្រជុំនៅខែវិច្ឆិកា របស់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់។
២.អានរបាយការណ៍តាមភូមិនិមួយៗ នឹងប៉ុស្តិ៍រដ្ឋបាល។
៣.ពិភាក្សាលើបញ្ហាផ្សេង ៗ និងដោះស្រាយតាមភូមិនឹងប៉ុស្តិ៍នៅក្នុងឃុំ។
ប្រភព៖ រដ្ឋបាលឃុំព្រែកខ្សាច់