ថ្ងៃចន្ទ៨ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ អនុវត្តតាមការចាត់តាំងរបស់ លោកចេងមុនីរិទ្ធ អភិបាលស្រុក លោក ទួន ឪទី អភិបាលរងស្រុក បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរភូមិឃុំស្ដីពីការធ្វើការផ្សព្វផ្សាយពីការធ្វើសំណង់ផ្សេងៗ អោយប្រជាពលរដ្ឋអោយបានទូលំទូលាយ មកសុំច្បាប់សាងសង់សំណង់ផ្សេងៗ មុននឹងចាប់ផ្ដើមសាងសង់ ដោយមានការចូលរួមពីលោកប្រធានការិយាល័យផែនការ គាំទ្រឃុំ លលោកប្រធាន ដ.ន.ស.ភ ស្រុក ឧទ្យានជាតិបទុមសាគរ លោកមេឃុំកោះស្ដេច លោកមេឃុំភ្ញីមាស សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិទាំងពីរឃុំ នៅសាលាឃុំភ្ញីមាស។
ថ្ងៃចន្ទ៨ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
November 23, 2020