/ / /

រដ្ឋបាលឃុំព្រែកខ្សាច់ បានធ្វើយុទ្ធនាការ សំអាតបរិស្ថាន​ ​ចាប់ពីក្លោងទ្វារវត្ត​ គិរីមរកត(ហៅវត្តព្រែកខ្សាច់)​និងក្នុងទីធ្លារវត្ត​ ហើយតាមដងផ្លូវចុះមកជុំវិញទីធ្លាយសាលាឃុំ និង​តាមដងផ្លូវ​ខាងមុខផ្ទះប្រជាពលរដ្ឋ ​និងតាមដងផ្លូវសាធារណៈ

រដ្ឋបាលឃុំព្រែកខ្សាច់

  លោក ចាប វន មេឃុំស្តីទី  ​បានចាត់លោកស្រី ឈឹម ចាន់ឌី សមាជិកក្រុមប្រឹក្សាឃុំ ​ដឹកនាំក្រុមការងារ​ឃុំ​ ​លោកប្រធានសហគមន៍សាទ​ឃុំព្រែកខ្សាច់ លោក​នាយក នាយករង ​អនុវិទ្យាល័យព្រែកខ្សាច់​ ​លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា​ព្រែកខ្សាច់​ ​ដើម្បីធ្វើយុទ្ធនាការ សំអាតបរិស្ថាន​ ​ដោយចាប់ពីក្លោងទ្វារវត្ត​ គិរីមរកត(ហៅវត្តព្រែកខ្សាច់)​និងក្នុងទីធ្លារវត្ត​ ហើយតាមដងផ្លូវចុះមកជុំវិញទីធ្លាយសាលាឃុំ និង​តាមដងផ្លូវ​ខាងមុខផ្ទះប្រជាពលរដ្ឋ ​និងតាមដងផ្លូវសាធារណៈ​ ​អ្នកចូលរួមសរុប ៤៣ នាក់​ ​ស្រី ២៩នាក់​ ស្ថិតនៅក្នុង ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង​ ។

ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    30/09/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/09/2026

    លោក ពេជ្រ សិលា អភិបាលស្តីទីស្រុកបូទុមសាគរ បានដឹកនាំនាយករងរដ្ឋសាលាស្រុក និងការិយាល័យអប់រំ ចូលរួមកិច្ច​ប្រជុំកិច្ចស្ដីពីការផ្ទេរកន្លែងការងាររបស់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស តាមរយៈការប្រឡងផ្ទៃក្នុង ឱ្យមកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះសា្ថនសិក្សាសាធារណៈ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/09/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុសាគរ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក លោក ខេង សំខាន់ អភិបាលរងស្រុក និងលោកមេឃុំ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការបញ្ជ្រាបការយល់ដឹងស្តីពី “សៀវភៅជាតិប្រឆាំងភេរវកម្ម” ជូនមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចាត់លោក ឌី ឆាយដែន ស្មៀនឃុំ និងលោកស្រី ម៉ៅ សារឿន មេភូមិភ្ញីមាស បានដឹកនាំក្រុមការងារភូមិ និងពុទ្ធបរិស័ទ ចូលរួមវេនកាន់បិណ្ឌ នៅវត្តគិរីតេជោ(ហៅវត្តកុនកុក)

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/09/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រេីប្រាស់កម្មវិធី Kobo Toolbox សម្រាប់ប្រមូល និងគ្រប់គ្រងទិន្នន័យប្រព័ន្ធត្រួតពិនិត្យផែនការគ្រប់គ្រងសហគមន៍នេសាទ (CFAMP) ដល់គណៈកម្មការសហគមន៍នេសាទ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    30/09/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចូលរួមពិធីផ្សព្វផ្សាយបព្រ្ជាបការយល់ដឹងអំពី “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម” ជូនដល់មន្ត្រីរាជការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកោះកុង