ពេលព្រឹក លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីការប្រើបា្រស់កម្មវិធី Kobo Toolbox សម្រាប់ប្រមូល និងគ្រប់គ្រងទិន្នន័យប្រព័ន្ធត្រួតពិនិត្យផែនការគ្រប់គ្រងដល់សហគមន៍នេសាទថ្មស និងមានការចូលរួមពីអនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានជលផល ជំទប់ទី១ឃុំថ្មស មេភូមិពាក់ព័ន្ធ ក្រុមការងារគម្រោង CamAdapt និងគណៈកម្មការសហគមន៍នេសាទថ្មស សរុបចំនួន១៣ នាក់ ស្រី ០២នាក់ កម្មវិធីប្រព្រឹត្តទៅនៅសាលប្រជុំសាលាឃុំថ្មស។
ពេលរសៀល ក្រុមការងារបន្តចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើបា្រស់កម្មវិធី Kobo Toolbox សម្រាប់ប្រមូល និងគ្រប់គ្រងទិន្នន័យប្រព័ន្ធត្រួតពិនិត្យផែនការគ្រប់គ្រងដល់សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ មានការចូលរួមគណៈកម្មការ និងសមាជិកសហគមន៍នេសាទសរុបចំនួន ០៩ នាក់ ស្រី០៣ នាក់ កម្មវិធីប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ។
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង





