លោក ទី យោង មេឃុំដងពែង បានដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ជំនួយការរដ្ឋបាលឃុំ លោក លោកស្រី មេភូមិភូមិ អនុភូមិ និងសមាជិកភូមិគ្រប់ភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាលដងពេង បរិស្ថានស្រុក ប្រជាការពារភូមិ យុវជន ប្រជាពរដ្ឋ សិស្សានុសិស្ស ដើរសម្អាតរើសសំរាមតាមដងផ្លូវជាតិលេខ៤៨ នៃឃុំដងពេង ស្រុកស្រែអំបិល ខេត្តកោះកុង
គោលបំណង៖
* រួមចំណែកថែរក្សាបរិស្ថានឱ្យស្អាត។
* លើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងសំណល់។
* បង្កើនស្មារតីសហការរវាងអាជ្ញាធរ ប្រជាពលរដ្ឋ និងយុវជនក្នុងការអភិរក្សបរិស្ថាន។
……………….
ថ្ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦





