/ / /

លោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះសម្របសម្រួលក្រុមការងារគម្រោង CamAdapt ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើបា្រស់កម្មវិធី Kobo Toolbox សម្រាប់ប្រមូល និងគ្រប់គ្រងទិន្នន័យប្រព័ន្ធត្រួតពិនិត្យផែនការគ្រប់គ្រងដល់សហគមន៍នេសាទ

ពេលព្រឹក លោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះសម្របសម្រួលក្រុមការងារគម្រោង CamAdapt ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើបា្រស់កម្មវិធី Kobo Toolbox សម្រាប់ប្រមូល និងគ្រប់គ្រងទិន្នន័យប្រព័ន្ធត្រួតពិនិត្យផែនការគ្រប់គ្រងដល់សហគមន៍នេសាទកោះខ្យង ក្រោមអធិបតីភាពលោកស្រី ទិត ជិ ជំទប់ទី២ឃុំជីខក្រោម លោក ជា ផល្លីន អ្នកសម្របសម្រួលត្រួតពិនិត្យ និងតាមដានគម្រោង និងមានការចូលរួមពីអនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានជលផល មេភូមិពាក់ព័ន្ធ និងគណៈកម្មការសហគមន៍នេសាទកណ្តោល សរុបចំនួន ១៣នាក់ ស្រី ០៥នាក់ កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំជីខក្រោម។

ពេលរសៀល បានចុះសម្របសម្រួលក្រុមការងារគម្រោង CamAdapt ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើបា្រស់កម្មវិធី Kobo Toolbox សម្រាប់ប្រមូល និងគ្រប់គ្រងទិន្នន័យប្រព័ន្ធត្រួតពិនិត្យផែនការគ្រប់គ្រងដល់សហគមន៍នេសាទកណ្តោល ក្រោមអធិបតីភាពលោក ហ៊ុយ សំណាង មេឃុំកណ្តោល លោក ជា ផល្លីន អ្នកសម្របសម្រួលត្រួតពិនិត្យ និងតាមដានគម្រោង និងមានការចូលរួមពីអនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានជលផល មេភូមិពាក់ព័ន្ធ និងគណៈកម្មការសហគមន៍នេសាទកណ្តោល សរុបចំនួន ១៥នាក់ ស្រី ០២នាក់ កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំកណ្តោល។

ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦​

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមយុទ្ធនាការសម្អាតបរិស្ថាន នៅតាមដងផ្លូវចាប់ពីចំណុចបញ្ជាការដ្ឋានផ្នែកសឹករងស្រុកគិរីសាគរ ទៅដល់ចំណុចឃ្លាំស តាមបណ្ដាលផ្លូវសាធារណៈវិថីវិស័យភូថង

  • មន្ទីរបរិស្ថាន/
    30/09/2026

    លោក តាត់ ម៉ៅ ប្រធានក្រុមល្បាតប្រចាំការនៅស្នាក់ការឧទ្យានុរក្សត្រពាំងវែង នៃឧទ្យានជាតិជួរភ្នំក្រវាញ និងមន្ត្រីឧទ្យានុរក្សចំនួន ០៣រូប បានសហការជាមួយអង្គការមរតក និងសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ចុះដាំកូនផ្តៅចំនួន ២៥០ដើម នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាងនៃនៃឧទ្យានជាតិជួរភ្នំក្រវាញ ដែលស្ថិតនៅភូមិអង្គរកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានដឹកនាំកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារឃុំភ្ញីមាសសហការជាមួយកម្លាំងអធិការដ្ឋានស្រុកគិរីសាគរ ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងពិធីបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌ នៅវត្តគិរីតេជោ (ហៅវត្តកូនកុក)

  • ហេង គីមឆន/
    30/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារ គម្រោងឥណទានកាបូន ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក លោកស្រី សមាជិក សមាជិកាក្រុង និងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងមន្ត្រីរាជការសាលាក្រុង បានអញ្ជើញចូលរួមពិធីវេនកាន់បិណ្ឌទី២ នៅវត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំការរៀបចំរបាយការណ៍បូកសរុប សកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៦ និងទិសដៅបន្តឆ្នាំ២០២៧ របស់រាជរដ្ឋាភិបាល