លោក សៅ សុគន្ធវារី ប្រធានការិយាល័យខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុងប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងនព្វមាស(៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ ដែលមានរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖
១.ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារប្រចាំខែកញ្ញា និងនព្វមាស(៩ខែ) ឆ្នាំ២០២៦
២.ពិភាក្សាបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក
៣.សំណូមពរ ផ្តល់អនុសាសន៍
៤.រៀបចំផែនការសកម្មភាពការងារសម្រាប់ខែតុលា ឆ្នាំ២០២៦
៥.បញ្ហាផ្សេងៗ……។
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦






