កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យជំនាញទាំង៤ មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង២ មន្ទីរពេទ្យបង្អែកស្រែអំបិល មណ្ឌលសុខភាពទាំង១៥ និងប៉ុស្តិ៍សុខភាពទាំង១១ មន្រ្តីពាក់ព័ន្ធ។
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល និងតាមរយៈប្រព័ន្ធនិម្មិត (zoom)។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យជំនាញទាំង៤ មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង២ មន្ទីរពេទ្យបង្អែកស្រែអំបិល មណ្ឌលសុខភាពទាំង១៥ និងប៉ុស្តិ៍សុខភាពទាំង១១ មន្រ្តីពាក់ព័ន្ធ។
គោលបំណងកិច្ចប្រជុំ៖
❇️ពិនិត្យ និងវាយតម្លៃ ផលការងារ៖ តាមដាន ត្រួតពិនិត្យ សមិទ្ធផលការងារសុខាភិបាល ដែលបានអនុវត្តកន្លងមក ក្នុង ខែកញ្ញា និងវាយតម្លៃ ចំនុចខ្លាំង និងចំនុចខ្វះខាត។
❇️ពង្រឹង កិច្ចសហប្រតិបត្តិការ៖ បង្កើនកិច្ចសហការយ៉ាង ជិតស្និទ្ធ រវាងមន្ទីរសុខាភិបាលខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ (NGOs/Partners)។
❇️ការពង្រឹងការងារប្រចាំការរបស់មន្ត្រីសុខាភិបាល ២៤ម៉ោង/២៤ម៉ោងក្នុង១សប្ដាហ៍
❇️ការពង្រឹងក្រុមសីលធម៌វិជ្ជាជីវៈសុខាភិបាល
❇️ដោះស្រាយបញ្ហាប្រឈម៖ លើកយកបញ្ហា
បច្ចេកទេស និង ឧបសគ្គនានា មកពិភាក្សារកដំណោះស្រាយ រួមគ្នាភ្លាមៗ ដើមី្បកែលម្អគុណភាពសេវាសុខាភិបាល ជូន ប្រជាពលរដ្ឋ។
❇️រៀបចំផែនការសកម្មភាពបន្ត៖ កំណត់ទិសដៅ ការងារ អាទិភាព និង រៀបចំផែនការសកម្មភាពសម្រាប់ខែបន្ទាប់ ឲ្យ ស្របតាម គោលនយោបាយរបស់ក្រសួងសុខាភិបាល។
❇️ចែករំលែកទិន្នន័យ និង បទពិសោធន៍៖ បង្កើនការផ្លាស់ប្តូរ ព័ត៌មានបច្ចេកទេសថ្មីៗ ទិន្នន័យសុខាភិបាល និង បទពិសោធន៍ ល្អៗ រវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត។
ព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃកោរ
September 25, 2026
សែនលោកខែ (Mid-Autumn Festival)
















