/ / /

ឯកឧត្ដម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពី”វឌ្ឍនភាព ទិសដៅការងារ និងការពង្រឹងស្មារតីចូលរួមសកម្មភាពសង្គម ព្រមទាំងការអភិវឌ្ឍសហគមន៍ឥស្លាម” ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្ដម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពី”វឌ្ឍនភាព ទិសដៅការងារ និងការពង្រឹងស្មារតីចូលរួមសកម្មភាពសង្គម ព្រមទាំងការអភិវឌ្ឍសហគមន៍ឥស្លាម” ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដឹកនាំ កិច្ចប្រជុំ ដោយចូលរួមពី គណៈអីម៉ាំ ហាកឹម ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ ខ្មែរឥស្លាម ចាស់ព្រឹទ្ធាចារ្យ ក្នុងខេត្ត ជាច្រើនរូប។

ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុស លើចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១. ពិនិត្យវឌ្ឍនភាពការងារ៖ វាយតម្លៃលើសមិទ្ធផល និងលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក។
២. កំណត់ទិសដៅបន្ត៖ ដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងារសំខាន់ៗ ដើម្បីតម្រង់ទិសការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។
៣. ពង្រឹងស្មារតីសាមគ្គីភាព៖ លើកកម្ពស់ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងការងារអភិវឌ្ឍន៍សហគមន៍ឥស្លាមក្នុងខេត្តកោះកុងឱ្យកាន់តែរីកចម្រើនជាលំដាប់។
ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/09/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញកាន់បិណ្ឌវេនទី១ ស្ថិតនៅវត្តកោះកែវមរកត៌(វត្តកោះស្ដេច) ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/09/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងលោកស្រី លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុក មន្រ្ដីរាជការជុំវិញស្រុក និងប្រជាពុទ្ធបរិស័ទ បាននាំយកទេយ្យទាន និងបច្ច័យ ចូលរួមកម្មវិធីកាន់បិណ្ឌវេន១ ស្ថិតនៅវត្តកោះកែវមរកត៌(វត្តកោះស្ដេច)

  • ហេង គីមឆន/
    27/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ក្នុងពិធីកាន់បិណ្ឌទី១ នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/09/2026

    លោក សាង ប៊ុនស៊ាន សមាជិកក្រុមប្រឹក្សាស្រុក លោក ជួន សំអាត អភិបាលរងស្រុក តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណ:អភិបាលស្រុកគិរីសាគរ លោក ខាន់ សុភាន់ នាយករដ្ឋបាលសាលាស្រុក មន្រ្ដីរាជក្នុងស្រុកគិរីសាគរ អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ បានអមដំណើរ លោក សុខ ចេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នាំយក ទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តគិរីមរកត៌( វត្តព្រែកខ្សាច់) ក្នុងថ្ងៃបិណ្ឌ១

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/09/2026

    លោក​ស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោកសមាជិកក្រុមប្រឹក្សាស្រុក លោក​នាយក​រដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ​ និងអង្គភាពជុំវិញស្រុក​ និងប្រជាពុទ្ធបរិស័ទ​ អញ្ជេីញចូលរួមកម្មវិធីសូត្រមន្តកាន់បិណ្ឌវេន១ នៅវត្តកោះកែវមរកត៌​ (វត្តកោះស្ដេច​)។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន បើកវេទិកាសាធារណៈ ផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អ ន ប្រ.កប និងចុះចែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ