ស្រុកកោះកុង ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងនៃគណៈអភិបាលស្រុកកោះកុង ក្រោមអធិបតីភាព លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តនៅសាលប្រជុំសាលាស្រុកកោះកុង ។
សមាសភាពចូលរួមមាន៖ សមាជិកក្រុមប្រឹក្សា អភិបាលរង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក អធិការ អធិការង នៃអធិការដ្ឋាននគរបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង ប៉ុស្តិ៍នគរបាលរដ្ឋបាល រដ្ឋបាលឃុំទាំង៤ លោកគ្រូ អ្នកគ្រូ ប្រជាការពារ សរុប ១១៥ នាក់ ។











