មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃពាមក្រសោបនៃមន្ទីរបរិស្ថានខេត្តកោះកុង ចូលរួមជាមួយគម្រោងចុះសិក្សាស្រាវជ្រាវសត្វខ្លាត្រី នៅក្នុងតំបន់ការពារធម្មជាតិ បានចុះត្រួតពិនិត្យ និង ផ្លាស់ប្តូរថ្មកាមេរ៉ាស្វ័យប្រវត្តិ ចំនួន១៦ ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិ០២ ភូមិស្រឡៅ និងភូមិកោះអណ្តែត ដែលស្ថិតនៅក្នុងស្រុកកោះកុង ខេត្តកោះកុង ៕