ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទីព្រឹក លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយ និងលោក ជីម នីន មន្ត្រីការិយាល័យ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ បានចុះជំរុញ ណែនាំ ម្ចាស់អាជីវកម្មសិប្បកម្មត្រូវសុំលិខិតអនុញ្ញាតអាជីវកម្មសិប្បកម្ម ចំនួន១ ទីតាំង ស្ថិតភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។