/ / /

ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី”ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦”តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦

នៅរសៀលថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី”ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦” សប្ដាហ៍បន្ត តាមប្រព័ន្ធនិម្មិត Zoom ដែលមានសិក្ខាកាមអញ្ជើញចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រឹះស្ថានសុខាភិបាល និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងធ្វើបាឋកថាអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដោយឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្របសម្រួលដោយឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមសាស្ត្រាចារ្យ អ៊ា ប៉ នាយករងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការគ្រប់គ្រង និងការបម្រើសេវាសាធារណៈរបស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    22/09/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំលោកស្រី អ៊ិន សុភី អភិបាលរងស្រុក ប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក និងលោកមេឃុំ ជំទប់ទី១ បានចូលរួមកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    22/09/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំស្ដង់ដាក់តាំងបង្ហាញផលិតផល និងសក្តានុពលទេសចរណ៍ខេត្តកោះកុង ក្នុងព្រឹត្តិការណ៍ទេសចរណ៍ នៅរដូវកាលបៃតងតំបន់ឆ្នេរសមុទ្រ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោក ជួន សំអាត អភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោកមេឃុំ ជំទប់១ ស្មៀនឃុំ ប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក បានចូលរួមកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ តាមប្រព័ន្ធ Zoom

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់

  • រដ្ឋបាលស្រុកស្រែអំបិល/
    22/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ តាមរយៈកម្មវិធី (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសូមចំនួន៦គ្រួសារ