/ / /

ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសមន្ទីរព័ត៌មានខេត្តកោះកុង ចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត

កោះកុង:លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង និងក្រុមមន្រ្តីបច្ចេកទេសគេហទំព័រព័ត៌មាននៃមន្ទីរព័ត៌មានខេត្ត ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ អ្នកនាំពាក្យក្រសួង-ស្ថាប័ន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងតំណាងរដ្ឋបាលរាជធានី-ខេត្ត សមាគមអ្នកសារព័ត៌មាន សមាគមទូរទស្សន៍ និងសមាគមវិទ្យាជាច្រើនរូបនាក់ទៀតផងដែរ។

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បច្ចេកវិទ្យា គឺជាឧបករណ៍ ប៉ុន្តែមាតិកា គឺជាបេះដូង ហើយប្រព័ន្ធ គឺជាមធ្យោបាយ ប៉ុន្តែភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាគោលដៅ។
ដូច្នេះ ការមានគេហទំព័រល្អមិនទាន់គ្រប់គ្រាន់ទេ អ្វី ដែលសំខាន់ជាងនេះ តើយើងអាចធ្វើឱ្យគេហទំព័រទាំង នេះរស់រវើកមានប្រយោជន៍ទាន់ពេលវេលា និងមានភាពជឿជាក់បានកម្រិតណា។

ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការគេហទំព័ររួមរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ នៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការឆ្លើយតបនឹងតម្រូវការថ្មី ហើយតាមរយៈការបង្កើត «អត្ត សញ្ញាណ ឌីជីថលរួម» (Unified Digital Identity) ក្រោមដែនជាតិ «.info.gov.kh» យើងកំពុងបង្កើត ភាព ងាយស្រួលក្នុងការស្គាល់ និងស្វែងរកប្រភពព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត។

ឯកឧត្ដមបានថ្លែងបញ្ជាក់ថា៖ «អត្តសញ្ញាណរួមនេះ គឺជាចំណុចសំខាន់មួយសម្រាប់ការកសាងទំនុក ចិត្ត»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា នៅក្នុងពិភពឌីជីថលដែលព័ត៌មានមានច្រើនរាប់មិនអស់ ហើយព័ត៌មានពិត និង ព័ត៌មានមិនពិតអាចរីករាលដាលក្នុងល្បឿនដូចគ្នា ខណៈគេហទំព័រផ្លូវការទាំង២៥ នេះ ត្រូវក្លាយជាប្រភព ដែល ប្រជាពលរដ្ឋអាចចូលទៅស្វែងរកព័ត៌មានផ្លូវការ និងព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    21/09/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ សហការជាមួយរដ្ឋបាលខេត្ត​ សាលាគណទាំងពីរគណៈ​ និងគ្រប់សាសនាក្នុងខេត្ត​ បានរៀបចំការយល់ដឹងពីតម្លៃសន្តិភាព​ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ​ ២១​ កញ្ញា​ ២០២៦​ លេីកទី២៣​ ក្រោមប្រធានបទ​ «វិនិយោគលេីសន្តិភាព​ សម្រាប់អ្នករាល់គ្នា​ គ្រប់ទីកន្លែង​ គ្រប់ពេលវេលា»

  • ហេង គីមឆន/
    21/09/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទីសាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំ “ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ”

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី សួន ស្រីអូន សមាជិកភូមិ១ សង្កាត់ដងទង់ និង លោក ឆន ស៊ីនណា ក្រុមទ្រទ្រង់សុខភាពភូមិ បានចូលរួមជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្មាច់មានជ័យ និងមន្ទីរសុខាភិបាល ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្ដីពី «វិធីការពារជំងឺគ្រុនឈាម និងបាញ់ថ្នាំមូស ដាក់ថ្នាំអាបែត» នៅក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/09/2026

    សកម្មភាពបម្រើសេវាផ្នែកសង្គ្រោះទារកទើបកើត (Neonatal Intensive Care Unit) នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    21/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បឆនបំពេញបែផ្ដល់អត្តញ្ញាណបណ្ណគម្រូថ្មីជូនបករជាពលរដ្ឋចំនួន២នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកមន្ទីរពេទ្យ បានអញ្ជើញសួរសុខទុក្ខ និងប្រកេនចង្ហាន់ ព្រមទាំងបច្ច័យមួយចំនួន ដល់ព្រះសង្ឃចំនួនពីរអង្គ ដែលព្រះអង្គមានអាពាធ និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។