លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក. ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានដឹកនាំ សមាជិកក្រុមលេខាធិការដ្ឋាន អ.ន.ក. ខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការ អ.ន.ក ស្រុកកោះកុង ចុះត្រួតពិនិត្យទីតាំងសម្បទានដីសង្គមកិច្ច នៅភូមិជីមាល ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដេីម្បីប្រុងប្រៀប ឈូសឆាយ សម្រាប់សាងសង់ផ្ទះជូនបងប្អូនសមាជិក អ.ន.ក.ខេត្ត ដែលមានជីវភាពខ្វះខាត ទីទ័លក្រនិងគ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!