/ / /

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចូលរួមជាមួយសាខាមូលនិធិជនការខេត្ត និងអាជ្ញាធរសង្កាត់ស្ទឹងវែង នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនដល់ជនមានពិការភាពស្ថិតក្នុងគ្រួសារក្រីក្រចំនួន ៣គ្រួសារ

កោះកុង នាថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចូលរួមជាមួយសាខាមូលនិធិជនការខេត្ត និងអាជ្ញាធរសង្កាត់ស្ទឹងវែង នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនដល់ជនមានពិការភាពស្ថិតក្នុងគ្រួសារក្រីក្រចំនួន ៣គ្រួសារ រស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយកញ្ចប់អំណោយនីមួយៗរួមមាន៖ អង្ករ ២៥គីឡូ មីជាតិ ១កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីវអ៊ីវ ១យួរ អំបិល ១កញ្ចប់ និងស្ករស ១កញ្ចប់ ។

ក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ដែលលោកទាំងពីរតែងតែគិតគូ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក និងបានអំពាវនាវដល់ជនមានពិការភាពគ្រប់ៗរូបឱ្យទៅទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយមិនបង់ថ្លៃ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់ លើកិច្ចការចាំបាច់មួយចំនួន

  • ហេង គីមឆន/
    18/09/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ជា សុផាកន្នី ព្រមទាំងក្រុមគ្រួសារ

  • ហេង គីមឆន/
    18/09/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីសមាហរណកម្មកិច្ចការពារកុមារទៅក្នុងប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកំពត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    18/09/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំ អាជ្ញាធរភូមិ ឃុំ ចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយប្រតិភូអាជ្ញាធរជាតិកំចាត់មីននិងយោទ្ធោបករណ៍មិនទាន់ផ្ទុះ អំពីការរៀបចំពិធីផ្ទេរដីដែលបានបោសសំអាតមីនរួចជូនប្រជាពលរដ្ឋភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    17/09/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា ប្រធានស្ដីទីមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង “សិក្ខាសាលា ដើម្បីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ផ្នែកវេជ្ជសាស្ត្រកុមារ សម្រាប់ឆ្នាំ២០២៦” នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដែលរៀបចំដោយសមាគមគ្រូពេទ្យកុមារកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យកុមារកម្ពុជា។

  • មន្ទីរធម្មការ និងសាសនា/
    18/09/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានប្រជុំបូកសរុបលទ្ធផលប្រចាំខែសីហា និងលើកទិសដៅការងារបន្តប្រចាំខែកញ្ញាឆ្នាំ២០២៦