លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែសីហា និងលើកទិសដៅការងារបន្តប្រចាំខែកញ្ញាឆ្នាំ២០២៦ ដោយមានកានិមន្តចូលរួមពីព្រះធម្មធរគណគណៈមហានិកាយខេត្ត ព្រះលេខាគណទាំងពីរគណៈ គណៈអីម៉ាំខេត្ត ថ្នាក់ដឹកនាំគ្រិស្ទសាសនាខេត្ត និងលោក លោកស្រីប្រធានការិយាល័យទាំង៤ មន្ត្រី មន្ត្រីកិច្ចសន្យា ស្ថិតនៅសាលប្រជុំគុណធម៌មន្ទីរធម្មការនិងសាសនាខេត្ត ។
កិច្ចប្រជុំបានពិភាក្សាលេីរបៀបវារៈដូចខាងក្រោម÷
ក-របាយការណ៍ប្រចាំខែព្រះពុទ្ធសាសនា និងពាហិរសាសនា
១/វឌ្ឍនៈភាព ព្រះពុទ្ធសាសនា ទាំងពីនិកាយ ក្នុងខេត្ត
២/វឌ្ឍនភាព ពាហិរសាសនា មានឥស្លាមសាសនា និងគ្រិស្ទសាសនា
៣/បញ្ហាប្រឈម និងដំណោះស្រាយ
ខ-ត្រៀរៀបចំទិវាសន្តិភាពពិភពលោកលើកទី២៤ ដែលមន្ទីរធម្មការនិងសាសនាសហការជាមួយរដ្ឋបាលខេត្ត ប្រារព្វនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
គ-ស្គែមអនឡាញ
ពិធី ផ្សព្វផ្សាយអនុក្រ័ត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាតាមទីតាំរស់នៅប្រមូលផ្ដូ និងច្បាប់ស្ដីពីការឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រគេននិងជូនដល់ព្រះមន្ត្រីសង្ឃ គណៈអ៉ីម៊ាំខេត្ត និងថ្នាក់ដឹកនាំគ្រិស្ទសាសនាដើម្បីចូលទប់ស្កាត់និងបង្ការ នៅតាមវត្តអារាម និងវិហារស្នាក់កាថ្វាយបង្គំនានាទូទាំខេត្តកោះកុង និងពីការបង្ការខ្លួនពីក្រុមឆបោក។
ថ្ងៃព្រហស្បតិ៍៦កើត ខែភទ្របទ ឆ្នាំមមីអដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦























