/ / /

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការអប់រំ និងផ្សព្វផ្សាយអំពីវិធានការការពារ និងបង្ការជំងឺគ្រុនឈាម

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការអប់រំ និងផ្សព្វផ្សាយអំពីវិធានការការពារ និងបង្ការជំងឺគ្រុនឈាម ព្រមទាំងណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើការថែរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញលំនៅឋាន និងលុបបំបាត់ប្រភពទឹកដក់ ដែលជាកន្លែងអាចឱ្យមូសខ្លាពង និងកើតមានដង្កូវមូស ដើម្បីរួមចំណែកកាត់បន្ថយការចម្លង និងការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងសហគមន៍ ដោយមានការចូលរួមពី លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធ លោកមេឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ព្រមទាំងយុវជនសហភាពសហព័ន្ធកម្ពុជាស្រុក និងយុវជន កាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលាបុណ្យភូមិស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល បានសហការ ជាមួយអាជ្ញាធរ ចុះផ្សព្វផ្សាយអនុក្រឹតលេខ០៣ របស់រាជរដ្ឋាភិបាលស្ដីពីទីតាំងប្រមូលផ្ដុំ នៅទីតាំងឈ្មោះ អាហារដ្ឋាន ម្ចាស់ទីតាំងឈ្មោះ ខែម រិន

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បាននាំយក ​គ្រឿងឧបភោគបរិភោគមានដូចជា​ ​អង្ករ ២៥ គីឡូក្រាម​ ទឹកត្រីទឹកស៊ីអ៊ីវ ស្កស ប៊ីចេង ខ្ទឹមស ជាដើម និងថវិកាសេវាសង្គម​ ​របស់រដ្ឋបាលឃុំ​ចំនួន ៥០០,​០០០ រៀល (មួយរយពាន់រៀលគត់) ​ក្នុងមួយគ្រួសារ​ ដើម្បីជួយឧបត្ថម្ភដល់​គ្រួសារ លោក យាយ ឈ្មោះ សែត វឿន ដែលជាជនចាស់ជរានៅក្នុងភូមិ ព្រែកខ្សាច់

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋចំនួន ៣នាក់ ស្រី ១នាក់

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានជួលគ្រឿងចក្រឈូសឆាយសំអាតទីធ្លាមុខសាលាមត្តេយ្យ ឱ្យបានស្អាត និងមានសោភ័ណភាព ស្ថិតនៅភូមិភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះសួរសុខទុក្ខស្ត្រីទើបសម្រាលកូនម្នាក់ឈ្មោះ ភោគ សុគ្រី អាយុ ២៤ឆ្នាំ រស់នៅភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានឧបត្ថម្ភដល់​ គ្រួសារ លោកស្រី ឈ្មោះ ព្រំ ផល ដែលជាប្រជាពលរដ្ឋមានជីវភាពខ្សត់ខ្សោយ នៅក្នុងភូមិ សំរុងតាកែវ