/ / /

មន្ទីរទេសចរណ៍ខេត្តកោះកុង សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការស្វីសខន់ថាក់ (Swisscontact) បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) លើជំនាញ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (F&B )

មន្ទីរទេសចរណ៍ខេត្តកោះកុង សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការស្វីសខន់ថាក់ (Swisscontact) បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) លើជំនាញ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (F&B ) ដែលមានរយ:ពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសហគមន៍នេសាទតំបន់ជ្រោយស្វាយ ក្នុងនោះមានសិក្ខាកាមសរុបចំនួន ១៨ នាក់ (ស្រី ១៥ នាក់) ក្រោមអធិបតីភាពលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ លោក ឈៀង វិច្ឆ័យ មន្រ្តីនៃមន្ទីរទេសចរណ៍ និងជាគ្រូបង្គោល និងលោកស្រី នង លឹមហ៊ាង ប្រធានសហគមន៍នេសាទតំបន់ជ្រោយស្វាយ ។

កម្មវិធីសិក្សាបានផ្តោតសំខាន់លើទ្រឹស្តីចំនួន ៦ ម៉ូឌុល មានដូចជា៖
១. ការងាររបស់ខ្ញុំជាអ្នកផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
២. ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច
៣. ប្រណីតភាពនៃសេវាកម្ម
៤. សម្ភារបរិក្ខារនៅក្នុងភោជនីយដ្ឋាន
៥. ការយល់ដឹងលើផ្នែកភេសជ្ជៈ
៦. លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន

បច្ចេកទេសគន្លឹះក្នុងផ្នែកបដិសណ្ឋរកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈរួមមាន៖
១. វិធីសាស្ត្រទទួលភ្ញៀវចូលតុ
២. ការប្រើប្រាស់ឧបករណ៍ សម្ភារៈក្នុងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
៣. សិល្បៈនៃការរៀបចំតុអាហារសម្រាប់ភ្ញៀវ
៤. សិល្បៈនៃការបត់កម្សែងដាក់លើតុភ្ញៀវ
៥. វិធីសាស្ត្រគាស់ស្រាក្រហមជូនភ្ញៀវ
៦. អនាម័យ និងសុវត្ថិភាពនៅលើតុភ្ញៀវ
៧. ការគិតគូរពីបរិស្ថាន (ការកាត់បន្ថយប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់លើតុភ្ញៀវ)

នៅក្នុងវគ្គអនុវត្តផ្ទាល់ សិក្ខាកាមបានសិក្សារៀនសូត្រពីរបៀបរៀបចំតុអាហារភ្ញៀវ ជាច្រើនដូចជា៖
១. រៀនពីវិធីបត់បន្សែងរូបលម្អដាក់នៅលើតុភ្ញៀវ
២. រៀនពីវីធីសាស្ដ្ររៀបចំតុអាហារ
៣. រៀនពីវិធីសាស្ដ្រកាន់ ចាន កែវ និងសម្ភារៈមួយចំនួនទៀតសម្រាប់ដាក់លើតុភ្ញៀវ
៤. រៀនពីការសម្អាតតុភ្ញៀវទាំងមូល។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    15/09/2026

    លោក គោយ ម៉ៅ សមាជិកក្រុមប្រឹក្សាឃុំ សហកាជាមួយប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ ចុះស្រង់ទិន្នន័យរបស់សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជននៅក្នុងឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    15/09/2026

    ដោយមានការចាត់តាំងពីលោក សៀង ថន មេឃុំថ្មដូនពៅលោកស្រី ឆេង ឡូត ជំទប់ទី២ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ សមាជិក សហកាជាមួយប៉ុស្តី៍សុខភាព នឹងក្រុមទ្រទ្រង់សុខភាពភូមិទាំងពីរភូមិ ដើម្បីចុះផ្សព្វផ្សាយ អំពីការការពារពីជំងឺគ្រុនឈាម នឹងដាក់ថ្នាំអាបែតតាមខ្នងផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិកោះ ឃុំថ្មដូនពៅ

  • មន្ទីរទេសចរណ៍/
    15/09/2026

    មន្ទីរទេសចរណ៍សម្របសម្រួលបេក្ខភាពក្នុងការដាក់ពាក្យប្រឡងប្រណាំងស្តង់ដាបង្គន់សាធារណៈអាស៊ានលើកទី៤

  • មន្ទីរទេសចរណ៍/
    15/09/2026

    វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជារបស់មន្ទីរទេសចរណ៍

  • រដ្ឋបាលស្រុកថ្មបាំង/
    15/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន បើកវេទិកាសាធារណៈ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងចុះផ្តល់សៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ

  • ហេង គីមឆន/
    15/09/2026

    សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារកសាងផែនការគាំពារ និងអភិវឌ្ឍន៍កុមារតូច