រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វុធ វេនដា មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកមណ្ឌលសីមា បានចូលរួមក្នុងករណីស្មុំកូនពេញលេញ

ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វុធ វេនដា មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកមណ្ឌលសីមា បានចូលរួមក្នុងករណីស្មុំកូនពេញលេញ ជំហ៊ានដំបូងបានចុះប៉ាន់ប្រមាណពីជីវភាពរបស់លោកស្រី ហុង គឹមអុី ភេទស្រី អាយុ៣៩ឆ្នាំ ជាអាជីវករ និងមានផ្ទះជួលឲ្យចិន រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ជាស្ត្រីមេម៉ាយ មិនមានកូន មានជីវភាពធូធារ មានបំណងស្នើសុំកូនឈ្មោះ ហេង សេងអុីន ភេទស្រី អាយុ០៧ខែ ជាកូនលោក ហាក់ អៀមស៊ា អាយុ៤៥ឆ្នាំ និងលោកស្រី ហាន់ ចាន់រី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មិនមានលទ្ធភាពចិញ្ចឹមកូន ។

អត្ថបទទាក់ទង