កាលពីថ្ងៃទី១០ ខែកញ្ញា លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរធម្មការនិងសាសនាបានចូលរួមកិច្ចប្រជុំ សាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្ត ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសនីយ៍មេបញ្ជាការនៃកងកម្លាំងទាំងបី លោកអគារនុរស្សព័ន្ធនាគា លោកនាយករដ្ឋបាលស្ដីទី លោកប្រធានការិយាល័យប្រជាជាពលរដ្ឋ លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក-លោកស្រីអភិបាលរងក្រុង /ស្រុក ស្ថិតនៅសាលមហោស្រពខេត្តកោះកុង។
របៀបវារៈមានចំនួន
១-ប្រកាសហេតុ និងពិនិត្យកូរ៉ុមប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។
២ -គោរពទង់ជាតិ និងគោរពវិញ្ញាណន្ធន្ធវីរកងទ័ព។
៣ -មតិស្វាគមន៍ និងបើកកិច្ចប្រជុំ។
៤ -ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈ នៃកិច្ចប្រជុំលើកទី២៨អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ។
៥- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង។
៦- របាយការណ៍ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុងប្រចាំខែសីហា ឆ្នាំ២០២៦ ។
៧ – សេចក្ដីរាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង។
៨- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែសីហាឆ្នាំ២០២៦។
៩-ពិនិត្យ និងអនុម៍តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារកសាងផែនគាំពារ និងអភិវឌ្ឍន៍កុមារតូច។
១០- បញ្ហាផ្សេងៗ
១១-ប្រកាសជូនព័ត៌អំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្វប្រជុំបន្ទាន់។
១២- មតិបូកសរុប និងបិតកិច្ចប្រជុំ ។
ថ្ងៃព្រហស្បតិ៍១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦












