លោក នៃ សៅបូរមី ប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថានស្តីទី បានចូលរួមសិក្ខាសាលាតម្រង់ទិសសកម្មភាព ស្តីពីគម្រោង «ការកសាងភាពធន់ និងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំសម្រាប់កុមារ និងសហគមន៍» ក្រោមអធិបតីភាព ឯកឧត្តម ទេព្យ ភិយោរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពី លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦




