ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានចុះផ្សព្វផ្សាយលិខិតលេខ ៣២១១ សជណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងមហា ផ្ទៃស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមិនទាន់មានភាពច្បាស់លាស់សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដល់រដ្ឋបាលឃុំទួលគគីរ
នៅសាលាឃុំទួលគគីរ ។