នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលឃុំថ្មដូនពៅ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដំណាំងធុរេនជូនដល់កសិករ នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ស្ថិតក្រោមអធិបតីភាពលោក សៀង ថន មេឃុំថ្មដូនពៅ សម្របសម្រួលដោយកញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម មានអ្នកអញ្ជើញចូលរួមសរុប ២៨នាក់ ស្រី ០៣នាក់ នៅសាលាឃុំថ្មដូនពៅ។
ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦
September,11,2026





