លោក សាម វណ្ណថា មន្ត្រីក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានចូលរួមសិក្ខាសាលាពិនិត្យឡើងវិញនូវលទ្ធផលការងារប្រចាំឆ្នាំ លើការអនុវត្តក្របខ័ណ្ឌ ៧-១-៧នៅកម្ពុជា ចាប់ពីថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារខេមរា ខេត្តកំពត។
សិក្ខាសាលានេះមានគោលបំណង៖
-ដើម្បីពិនិត្យមើលវឌ្ឍន្នភាពនៃការអនុវត្តរង្វាស់ភាពទាន់ពេលវេលា 7-1-7 នៅក្នុងប្រទេសកម្ពុជា ដែលរួមមាន ការរកឃើញ ការជូនដំណឹង និងការឆ្លើយតបបានទាន់ពេលវេលាចំពោះព្រឹត្តិការណ៍សុខភាពសាធារណៈ
-ចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងបញ្ហាសុខភាពសាធារណៈ ( ខេត្តកោះកុងបង្ហាញបទពិសោធន៍នៃការគ្រប់គ្រងបញ្ហាសុខភាពសាធារណៈពីការពុលត្រីក្រពត)។
ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦
Sep 09, 2026




