========================
តាមការចាត់តាំងពីលោក រៀម រុំ មេឃុំព្រែកខ្សាច់ លោកស្រី ឈឹម ចាន់ឌី សមាជិកក្រុមប្រឹក្សាឃុំព្រែកខ្សាច់ បាននាំយកថវិកាសេវាសង្គម
ចំនួន ៥០០,០០០ រៀល ( ប្រាំរយពាន់រៀលគត់ ) ដើម្បីជួយឧបត្ថម្ភដល់ លោកស្រី ក្រួច សារុំ អាយុ៥៨ ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានជំងឺប្រចាំកាយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
=============
ថ្ងៃពធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦



