កោះកុង នាថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាព លោក លូង សុខខេង ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្ម នៃមូលនិធិជាតិជំនួយសង្គម តំណាងឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី អ៉ី នារីនេត អភិបាលស្ដីទីខេត្តកោះកុង វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសាលមហោស្រពខេត្ត ។

















