លោក ទី ណារ៉ាដេត អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសន្និបាតបូកសរុប សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ ស្មៀនឃុំ និងក្រុមប្រឹក្សាឃុំគ្រប់ទាំង ០៦ នៃស្រុក តាមរយៈប្រព័ន្ធអនឡាយ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។



















