លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកបានដឹកនាំសមាជិក សមាជិកា សហការជាមួយកាកបាទក្រហមឃុំពាមក្រសោប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៤៧០,០០០រៀល ចុះទៅសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ មានឈ្មោះ សុខ លក្ខា អាយុ៦៤ឆ្នាំ ដែលចិញ្ចឹមកូននិងចៅៗ ចំនួន៦នាក់ (មានសតិមិនល្អ២នាក់) ស្ថិត នៅភូមិ២ ឃុំពាមក្រសោប
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!