សកម្មភាពបន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្ងៃសៅរ៍ ១៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
ក. សកម្មភាពថែទាំប្រចាំ
១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពភ្ជួរ កៀ កិនបង្ហាប់ និងចាក់បំពេញថ្មម៉ិចឡើងវិញ កន្លែងដែលខូចខាតដោយទឹកភ្លៀង ត្រង់គ.ម ០៧+២០០ - គ.ម ០៧+៦០០
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2 ត្រង់ គ.ម ០៨+០០០ - គ.ម ០៩+០០០ ។
៣. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពស្រោចកៅស៊ូ រោយថ្ម១២មម ត្រង់ គ.ម ៥២+០០០
៤. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2 ត្រង់ គ.ម ១៤២+០០០ ។
ខ. សកម្មភាពថែទាំខួប
១. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពចាក់បេតុងសសៃដែក លើកំណាត់ទី៦ ចន្លោះ គ.ម១៥៤+៧៦១ ដល់ គ.ម១៥៥+០២៤ ។
សូមអរគុណ ៕