លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ តាមប្រព័ន្ធ video conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអនុគណៈកម្មាធិការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ។
សមាសភាពចូលរួម មេបញ្ជាការរងទទួលការងារកសាងកម្លាំង ប្រធានមន្ទីរកសាងកម្លាំង មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហានដែលមានការពាក់ព័ន្ធ។
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦












