/ / /

លោកស្រី សំ សាមាលី ប្រធានស្ដីទីនៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានចាត់តាំង លោក សុខ មុនីវង្ស មន្រ្តីការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុង «សិក្ខសាលាស្ដីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្តិភាព”»

លោកស្រី សំ សាមាលី ប្រធានស្ដីទីនៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានចាត់តាំង លោក សុខ មុនីវង្ស មន្រ្តីការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុង «សិក្ខសាលាស្ដីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្តិភាព”» ក្រោមគណៈធិបតីភាព ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈធិបតី ក្នុងសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» នាពេលនេះ។
នាងខ្ញុំ សូមវាយតម្លៃខ្ពស់ ចំពោះអង្គសិក្ខាសាលានេះ ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងសមត្ថភាព និងបង្កើនការចូលរួមរបស់មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកោះកុង ឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងភាពទាក់ទាញ។
ខេត្តកោះកុង គឺជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ដោយមានធនធានធម្មជាតិដ៏ស្រស់ស្អាត ឆ្នេរសមុទ្រ កោះ ព្រែក ស្ទឹង ព្រៃឈើ តំបន់អេកូទេសចរណ៍ ទឹកជ្រោះ សហគមន៍ទេសចរណ៍ និងតំបន់ដែលមានតម្លៃខាងវប្បធម៌ និងប្រវត្តិសាស្ត្រ។ សក្តានុពលទាំងនេះ បានបង្កើតឱកាសយ៉ាងធំធេងសម្រាប់ ការអភិវឌ្ឍវិស័យទេសចរណ៍ បង្កើតការងារ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍទេសចរណ៍ មិនអាចពឹងផ្អែកតែលើធនធានធម្មជាតិ ឬតំបន់ទេសចរណ៍ស្អាតៗតែមួយមុខនោះទេ ប៉ុន្តែគុណភាពនៃផលិតផល សេវាកម្ម និងសុវត្ថិភាពរបស់ភ្ញៀវទេសចរ គឺជាកត្តាសំខាន់បំផុត ដែលអាចកំណត់ភាពជោគជ័យ និងភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍មួយ។ ហេតុនេះហើយ ពាក្យថា “បដិសណ្ឋារកិច្ចល្អ” មិនមែនមានន័យត្រឹមតែការស្វាគមន៍ភ្ញៀវដោយស្នាមញញឹម ប៉ុណ្ណោះទេ ប៉ុន្តែរួមមានការ គោរព ការយកចិត្តទុកដាក់ ការផ្តល់ព័ត៌មានត្រឹមត្រូវ ការបម្រើដោយសុជីវធម៌ វិជ្ជាជីវៈ ភាពស្អាត អនាម័យ សណ្តាប់ធ្នាប់ និងការឆ្លើយតបប្រកបដោយទំនួលខុសត្រូវចំពោះតម្រូវការ និងបញ្ហារបស់ភ្ញៀវទេសចរ។ ចំណែកឯ “ទេសចរណ៍មានសុវត្ថិភាព” គឺត្រូវធានាឱ្យភ្ញៀវទេសចរមានអារម្មណ៍ ថាពួកគេអាចធ្វើដំណើរ ស្នាក់នៅ ទស្សនា និងប្រើប្រាស់សេវាទេសចរណ៍នៅខេត្តកោះកុងដោយភាពកក់ក្តៅ និងមានទំនុកចិត្ត។ ក្នុងន័យនេះ ការធានាសុវត្ថិភាពទេសចរណ៍ មិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នណា មួយតែឯងនោះទេ។ វាតម្រូវឱ្យមានការចូលរួមពី អាជ្ញាធរ សមត្ថកិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធ ប្រតិបត្តិករ ទេសចរណ៍ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់គ្នា។
អង្គសិក្ខាសាលានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា ក្នុងការរៀនសូត្រ ផ្លាស់ប្តូរ បទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈមជាក់ស្តែង។ ខ្ញុំសូមឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្ម ដោយ យកចិត្តទុកដាក់ស្តាប់ លើកឡើង ជាសំណួរ ចែករំលែកបទពិសោធន៍ និងយកចំណេះដឹងដែលទទួលបានទៅអនុវត្តនៅមូលដ្ឋានការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានាពេលនេះ នឹងផ្តល់នូវចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ មានប្រយោជន៍ ដើម្បីឱ្យអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ អាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការ លើកកម្ពស់គុណភាពសេវាទេសចរណ៍ ពង្រឹងសុវត្ថិភាព និងបង្កើនភាពទាក់ទាញរបស់ខេត្តកោះកុង៕
ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    29/08/2026

    លោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល នៃមន្ទីរមុខងារសាធារណៈខេត្ត និងជាវាគ្មិនកិត្តិយស បានអញ្ជើញចូលរួម ព្រមទាំងធ្វើបទបង្ហាញក្នុង «កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារព្រះរាជក្រឹត្យស្ដីពី “លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និង ការបង្ហាញស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី”»

  • ហេង គីមឆន/
    29/08/2026

    លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានអញ្ជើញ ជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញអនុវត្តការងារកាតព្វកិច្ចយោធា

  • ហេង គីមឆន/
    29/08/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ មាស​ អេលីន​ ស្នងការ​រង​ ផែនការ​ងារ​អន្តោប្រវេសន៍​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ អញ្ជើញ​ចូលរួមកិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    29/08/2026

  • មន្ទីរបរិស្ថាន/
    29/08/2026

    លោក ខេង វាសនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន បានចូលរួមសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។

  • ហេង គីមឆន/
    29/08/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៦- ២០៣៦