លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានដឹកនាំកិច្ចប្រជុំ ស្ដីពីការប្រតិបត្តិអាចារ្យ អាចារិនី គណៈកម្មការវត្ត ក្នុងក្រុងខេមរភូមិន្ទដែលបាននិងកំពុងប្រតិបត្តិកិច្ចការងារក្នុងវត្ត និងក្រៅវត្ត ដើម្បីពង្រឹងពង្រីក កិច្ចប្រតិបត្តិដឹកនាំសាសនៈពិធីបុណ្យនានាក្នុងព្រះពុទ្ធសាសនា និងប្រពៃណីជាតិ ដែលមានរបៀបវារៈដូចខាងក្រោម៖
១-កិច្ចសាសនៈពិធី
២-ពិនិត្យសុពលភាពអាណត្តិលោកអាចារ្យ អាចារិនី គណៈកម្មការវត្ត
៣-អាណត្តិអាចារ្យ ដែលមិនមានអាស្រ័យក្នុងវត្ត ។
៤-នីតិវិធីរៀបចំអាចារ្យ អាចារិរី គណៈកម្មការវត្ត និងអាចារ្យដែលនៅក្នុងភូមិ។
៥-បញ្ហាផ្សេងៗ
កិច្ចប្រជុំនេះ មានការចូលរួមពីលោក កែវ សុភ័ក្ត្រ ប្រធានការិយាល័យព្រះពុទ្ធសាសនា ផ្សាភ្ជាប់និងសង្គម លោកអាចារ្យ អាចារិនី គណៈកម្មការវត្តទាំងបី ទាំង៣ វត្តទេពនិមិត្ត វត្តជោតញ្ញាណ និងវត្តអម្ពទិយារាម ស្ថិតនៅសាលប្រជុំគុណធម៌មន្ទីរធម្មការនិងសាសនាខេត្តកោះកុង ។
ថ្ងៃសុក្រ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦










