លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាមន្ត្រីជំនាញ ០២រូប ចូលរួមកម្មវិធីផ្សព្វផ្សាយអំពីលទ្ធផលគ្រួសារកសិករ និងជ្រើសរើសតំណាងកសិករ ដែលទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ក្រោមអធិបតីភាព ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលស្រុកស្រែអំបិល មន្ត្រីកសិកម្មឃុំដងពែង ឃុំជីខលើ ឃុំស្រែអំបិល និងអ្នកសម្របសម្រួលស្រុកស្រែអំបិល តំណាងភូមិ និងឃុំ នៃឃុំជីខក្រោម ជីខលើ និងឃុំដងពែង មានអ្នកចូលរួមសរុប ២៧នាក់ ស្រី ៣នាក់ នៅសាលាស្រុកស្រែអំបិលខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង






