លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសក្រុង ដើម្បីត្រួតពិនិត្យលើបញ្ជីគម្រោងវិនិយោគជាអាទិភាព ដែលគ្រោងប្រើប្រាស់តែមួលនិធិសង្កាត់ទូទាំងក្រុង។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុង។
នៅម៉ោង ៨:៣០នាទីព្រឹក ថ្ងៃពុធ ១៣កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
#ប្រភពពី ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ






