រដ្ឋបាលឃុំកោះស្ដេច





រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក) លេីកទី៤៩ ក្រោមអធិបតីភាព លោក ស៊ន ស្រិញ ប្រធាន គកនក និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គកនក លេីកទី៤៨
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍អំពីផ្នែកអប់រំ
៤.របាយការណ៍អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិកា គកនក
៥.របាយការណ៍ សកម្មភាព គកនក ប្រចាំខែសីហា ឆ្នាំ២០២៦
៦.ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារ ក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងនៃជីវិត
៧.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៨.បញ្ហាផ្សេងៗ
ដោយមានការចូលរួមជាកិត្តិយសពីលោកស្រី ផល សុជាតិ ប្រធាន គកសក ស្រុកគិរីសាគរ ក្រៅពីនេះសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ នាយិកាសាលាបឋមកោះស្ដេច នាយិកាសាលាមត្តេយ្យកោះស្ដេច មេភូមិ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។
ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
August 25, 2026
